នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ដែលបានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ ចុះសំណេះសំណាល សួរសុខទុកដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥២ និង ៥៣ កងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ៨១៩ ៨២៣ និង៣១០ នៅរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការ
កងពលតូចថ្មើរជើងលេខ៥៣ និង ៥២ ខេត្តបាត់ដំបង ៕